២ – មារាតិរេកមភិយុជ្ឈិតសព្វរត្តី ឃោរម្បនាទ្ប - វកមក្ខមថទូយ ក្ខំ ខន្តី សុទន្តវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គ័លានិ ។ ព្រះមុនិន្ទពិននាយក ផ្ចាញ់អាឡវកយក្ខឃោរឃៅ រឹងរូសមិនតាំងនៅក្នុងខន្តីគុណសត្យា ។ រហូតអស់រាត្រី ព្រះជិនស្រីទ្រង់យុទ្ធនា ក្រៃលែង ក្រុងមារា ក្នុងបឋមសម្ពោធី ។ ដោយព្រះពិធីញាណទ្រង់ទូន្មានដោយខន្តី ញ៉ាំងចិត្តអសុរី ឲ្យបង់ព្យុសចុះវន្ទា ។ រីជ័យមង្គលចូរមានដល់អ្នករាល់គ្នា ដោយតេជៈជ័យា ព្រះឈ្នះអាឡវយក្ខហោង ។ ៣ – នាឡាគិរី កជវរំ អតិមត្តភូតំ ទាវត្តិចក្កម - សនីវ សុទារុណន្តំ មេត្តម្ពុសេកវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គ័លានិ ។ ព្រះមុនិន្ទពិនជិនស្រី ផ្ចាញ់ដំរីឈ្មោះនាឡា គិរីវរគជា ដ៏ហានក្លាចុះប្រេងព្រេច ។ សាហាវឆាវឆេះក្រៃដូចភ្លើងព្រៃឆេះកំទេច មុតដូចចក្រក្រុតពេជ្រ ខ្លាំងដូចកាំអសនី ។ ដោយព្រះពិធីស្រប់ស្រោចទឹកអប់ គឺបារមីមេត្តាព្រះជិនស្រី ញ៉ាំងដំរីឲ្យជ្រះថ្លា ។ រីជយមង្គលចូរមានដល់អ្នករាល់គ្នា ដោយតេជៈជ័យា ព្រះឈ្នះនាឡាគិរី ។
Page:Kambuja Suriya 1926-1927.djvu/36
Appearance