This page has not been proofread.
ធម៌ពុទ្ធជ័យមង្គល គឺឧកញ៉ាសត្តន្តប្រីជា ឥន្ទ ប្រែចេញពីបាលី ហើយចងជាពាក្យកាព្យ ព្រះគ្រូ សំសត្ថា ជួន – ណាត គ្រូបង្រៀនសាលាបាលីជាន់ខ្ពស់ និងព្រះគ្រូ វិមលបញ្ញា អ៊ុម – ស៊ូរ អាចារ្យក្នុងព្រះរាជបណ្ណាល័យកម្ពុជា បានផ្ទៀងផ្ទាត់កែសម្រួលត្រឹមត្រូវឡើង
ពុទ្ធជ័យមង្គល ១ – ពាហុំ សហ្សមភិ និម្មិត សាវុធន្តំ ត្រីមេខលំ ឧទិតឃោរសសេន មារំ ទានាទិធម្មវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គ័ - លានិ ។ ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហទ្ធ និម្មិតដៃមួយពាន់ កាន់សស្ត្រាវុធនាន ។ ជិះគ្រីមេខលជាតិ កោញ្ចនាទខ្ទរពសុធា ព្រមដោយមារសេនា ពន្លឹកលាន់កងស័ព្ទស៊ាន ។ ដោយធម្មពិធីទានបារមីជាប្រធាន ក្រុងមារចាញ់ទ្រង់ញាណ ប្រណម្យកាយថ្វាយវន្ទា ។ រីជ័យមង្គលចូរមានដល់អ្នករាល់គ្នាដោយតេជៈជ័យា ព្រះឈ្នះមារគ្រានោះហោង ។