Jump to content

Page:Kambuja Suriya 1926-1927.djvu/332

From Wikisource
This page has not been proofread.

យោបនសកល ទិវសភាតំសុបិត្វា កមន្តេន ករោតិ ជាដើមអធិប្បាយថា បុគ្គលមែនឯណាប្រព្រឹត្តដេកលក់អស់ចំណែកថ្ងៃទាំងអស់ មិនធ្វើការងារទាំងឡាយ វេលាយប់ក៏មិនក្រោកឡើងប្រារព្ធធ្វើនូវការងារទាំងឡាយនោះ ឬអ្នកស្រវឹងដោយសុរាជានិច្ច ឬជាអ្នកលេងក្នុងល្បែងទាំងពួង មានល្បែងស្រីនិងបៀរប៉ោជាដើម បុគ្គលនោះឈ្មោះថាធ្វើនូវការងារទាំងឡាយរបស់ខ្លួន ឲ្យវឹកវរព្រោះតែខ្លួនខ្ជិលប៉ុណ្ណោះឯង បុគ្គលប្រព្រឹត្តខ្ជិលប្រាកដដូច្នេះ មិនអាចដើម្បីនឹងញ៉ាំងឃរាវាសជាតិ ឲ្យតាំងឡើងបាននឹងដល់នូវសេចក្ដីទុក្ខលំបាកក្នុងបច្ចុប្បន្ននេះដោយពិត ព្រោះហេតុដូច្នេះបានជាអង្គសម្ដេចព្រះទីបទុត្តមាចារ្យជាម្ចាស់ ព្រះអង្គទ្រង់ត្រាស់សម្ដែងក្នុងសិង្គាលសុត្តថា នទិវាសោប្បសីលេន រតិឧដ្ឋានទេសិតា និច្ចមត្តេនសោណ្ឌេន សក្កា អាវសិតុំឃរំ សេចក្ដីថាផ្អះសម្បែងគឺបុគ្គលខ្ជិលអ្នកល្មោភដេកក្នុងវេលាថ្ងៃជាប្រក្រតី មិនអាចដើម្បីនឹងគ្រប់គ្រងផ្ទះបាន ផ្ទះសម្បែងគឺ បុគ្គលខ្ជិលជាប្រក្រតីដេកក្នុងវេលាយប់មិនក្រោកឡើងប្រារព្ធនូវការងារក្នុងពេលព្រះអាទិត្យមិនទាន់រះឡើងជាប្រក្រតី មិនអាចដើម្បីនឹងគ្រប់គ្រងផ្ទះបាន ផ្ទះសម្បែងគឺបុគ្គលខ្ជិលប្រព្រឹត្តលេងល្បែងៗ ជាអ្នកលេងស្រី ជាអ្នកលេងស៊ីបាយ ជាអ្នកលេងស៊ីនំ ជាអ្នកលេងស៊ីដំឡូង ជាអ្នកលេងស៊ីផឹក មានសេចក្ដីស្រវឹងជាប់ជានិច្ច មិនអាច