ជាអ្នកប្រាជ្ញមានព្យាយាមល្អ បានឮពាក្យចុឡុកសេដ្ឋី ជានាយនិយាយថា កណ្ដុរស្លាប់នេះ បើអ្នកឯណាមានព្យាយាមល្អ រើសយកទៅលក់នឹងញ៉ាំងទ្រព្យសម្បត្តិឲ្យកើតឡើង នឹងបានជាអ្នកមានទ្រព្យសម្បត្តិច្រើនក្នុងនគរនេះ ឯបុរសកម្សត់នោះ ក៏រើសយកសត្វកណ្ដុរស្លាប់នោះទៅលក់ឲ្យជនអ្នកចិញ្ចឹមឆ្មាជាដើម ហើយប្រកបការជំនួញជើងទឹកជើងគោក មិនយូរប៉ុន្មានកំណត់បាន៤ខែបានទ្រព្យ៤សែនកហាបណ សេដ្ឋីជាម្ចាស់មានសេចក្ដីត្រេកអរពេញចិត្ត ហើយបានឲ្យកូនស្រីរបស់ខ្លួនជាប្រពន្ធនៃបុរសនោះ បុរសនោះក៏បានជាសេដ្ឋីធំមានទ្រព្យច្រើន ចាប់ដើមតាំងពីថ្ងៃនោះទៅដោយផលដែលបានប្រកបការងារស្អាតល្អនោះឯង ឯសម្បត្តិជាលោកុត្តរវិញលោកសម្ដែងអាងនិទានថា ដូចជាព្រះថេរអង្គមួយ ឈ្មោះមហល្លក មហាតិស្សលោកមានព្យាយាមល្អ មិនខ្ជិលច្រអូសនឹងចម្រើនព្រះកម្មដ្ឋាន វេលាណាដែលសេចក្ដីខ្ជិលនិងងងុយមកគ្របសង្កត់លោក យកចម្បើងមកជ្រលក់ទឹកដាក់លើក្បាល ដើរចុះទៅក្នុងទឹកប្រមាណត្រឹមក ដើម្បីឃាត់នូវសេចក្ដីខ្ជិល និងងងុយនោះ ខំព្យាយាមកន្លងទៅអស់១២ឆ្នាំហើយ បានសម្រេចព្រះអរហត្តផលល្បីទៅក្នុងជម្ពូទ្វីបជាអស្ចារ្យដោយផលានិសង្ស ដែលព្យាយាមល្អនោះឯង ម្យ៉ាងទៀនបាលីក្នុងគម្ពីរមង្គលទីបនីអដ្ឋកថាមង្គលសូត្រខ្សែ១២លោកសម្ដែងថា :
Page:Kambuja Suriya 1926-1927.djvu/331
Appearance