This page has not been proofread.
ហេតុឲ្យបរិភោគអាហារមិនមានរសជាតិឆ្ងាញ់ពិសាបរិសុទ្ធល្អ ។
- ៤- ប្រមាត់ និងស្លេស្ម មិនគ្របសង្កត់រួបរឹតជក់យកនូវជាតិបាយ ទឹក ស្អាតល្អ ។
- ៥- បុគ្គលនោះមិនឃ្លានបាយ បាយមិនគាប់ចិត្ត បរិភោគមិនសូវបាន កើតជារោគស្គមក្រហមលឿង ។
ម្នាលភិក្ខុទាំងឡាយ ទោសទាំង៥ប្រការនេះបង្កើតមានពិតប្រាកដដល់បុគ្គល ដែលខ្ជិលសំអាតកាយ មានមិនលាងលុបជម្រះមុខមាត់មន្ទិលធ្មេញជាដើម ដោយឈើស្ទន់ ឬច្រាសឲ្យស្អាតល្អ ។
អង្គសម្ដេចព្រះទសពលញាណ ទ្រង់សម្ដែងប្រាប់ទោសយ៉ាងនេះហើយ ព្រះអង្គទ្រង់សម្ដែងប្រាប់អានិសង្សជាខាងក្រោយ ដោយវារបាលីថា :
បញ្ចិមេ ភិក្ខុវេ អានិសំសាទន្តកដ្ឋស្សខាទនេ កត មេបញ្ចចក្ខុស្សំមុខំទុគន្ធំ ន ហោតិ រសាហរណិ យោវិសុជ្ឈន្តិ បិត្តំសេម្ហំភត្តំបរិយោនទ្ធតិ ភតមស្សច្ឆាទេតិ ឥមេខោភិក្ខវេបញ្ចានិសំសាទន្តកដ្ឋស្សខាទនេ ។
សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំងឡាយ៥ប្រការនេះ កើតមានប្រាកដក្នុងកិរិយាទំពាស៊ីនូវឈើស្ទន់ គឺថាបុគ្គលមានឧស្សាហ៍ព្យាយាមលុបជម្រះមន្ទិលញើស ក្អែលមុខមាត់ធ្មេញដោយឈើស្ទន់ ឬច្រាសឲ្យស្អាតម៉ត់ចត់ល្អ កតមេបញ្ច ម្នាកភិក្ខុទាំងឡាយ