Jump to content

Page:Kambuja Suriya 1926-1927.djvu/319

From Wikisource
This page has not been proofread.

បុគ្គលដែលខ្ជិលច្រអូសមិនលុបលាងជម្រះញើសក្អែលមន្ទិលមុខមាត់ធ្មេញ ដោយច្រាសនិងឈើស្ទន់ជាដើម ថានឹងមានទោស៥ប្រការ ដូចមានបាលីក្នុងគម្ពីរសារត្ថសង្គហ ខ្សែ១១ថា :

បញ្ចិមេភិក្ខវេអាទីនវាទន្តកដ្ឋស្សអខាទ នេកតមេបញ្ច អចភ្ខាស្សំ មុខំ ទុតទ្ធំ ហោតិ រសាហរណី យោនវិសុជ្ឈន្តិបិត្តំ សេហ្ហំ ភត្តំ ន បរិយោនទ្ធតិ ភត្ត មស្សនច្ឆាទេតិ ឥមេខោភិក្ខវេ បញ្ចាទីនវាទន្តកដ្ឋ ស្សអខាទនេ

សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយ៥ប្រការនេះកើតមានប្រាកដក្នុងកិរិយាមិនទំពាស៊ីនូវឈើស្ទន់ គឺថាបុគ្គលខ្ជិលច្រអូសមិនលាងលុបជម្រះមន្ទិលញើសក្អែលមុខមាត់ធ្មេញដោយឈើស្ទន់ ឬច្រាសឲ្យស្អាតម៉ត់ចត់ល្អ កតមេបញ្ច ម្នាលភិក្ខុទាំងឡាយទោសទាំង៥ប្រការនោះដូចម្ដេចខ្លះ ។

ព្រះអង្គទ្រង់សម្ដែងវិសជ្ជនា ដោយព្រះអង្គឯង ថាទោសទាំង៥ប្រការនោះគឺ :

  • ១- សេចក្ដីសាបសូន្យកើតឡើងដល់ភ្នែក បង្កើតឲ្យមានរោគងងឹត និងស្រវាំង ឈឺចាប់ក្នុងភ្នែក ។
  • ២- មាត់មានក្លិនស្អុយជាទីខ្ពើមរអើមដល់ខ្លួនឯង និងអ្នកដទៃ ។
  • ៣- សរសៃដែលជាទីទទួលនូវរសអាហារមិនស្អាតបរិសុទ្ធល្អ ជា