ព្រះបន្ទូលក្រុមព្រះ នរោត្ដមភាណុវង្ស[1]
ទីអគ្គមហាសេនា ធិបតីសមុហនាយកសេនាបតីក្រសួងមហាថៃ (ផ្ទៃ)
និងធម្មការ នៃព្រះនគរក្រុងកម្ពុជាធិបតី
ទ្រង់ពន្យល់អំពី បង្កើតទស្សនាវដ្ដី សៀវភៅបោះពុម្ព
ព្រះរាជបណ្ណាល័យកម្ពុជា ។
ព្រះរាជបណ្ណាល័យក្នុងក្រុងភ្នំពេញ ដែលមានព្រះរាជប្រកាសពីថ្ងៃ ᧶ ២ ឆ្នាំជូតឆស័កត្រូវនិងថ្ងៃ១៥ ហ្សងវិយ៉េ ឆ្នាំ១៩២៥ បង្កើតឡើងសម្រាប់តម្កល់សាស្ត្រាបាលី គ្រឿងប្រដាប់សម្រាប់គោរពព្រះពុទ្ធសាសនា និងលិខិតក្បួនខ្នាតក្នុងក្រៅរាជការខេមរៈគ្រប់ជំពូក បានធ្វើការសម្រេចដោយមាំមួនគួរឲ្យសរសើរជាប្រាកដ ព្រោះមានប្រយោជន៍ច្រើនជាន់ដល់រាជការ និងព្រះសង្ឃ និងអ្នកទាំងពួង ទៅមកចូលមើលឬខ្ចីសាស្ត្រាសៀវភៅ និងសំបុត្រ កាសែតនិងរឿងរ៉ាវផ្សេងៗ យកទៅមើលឬចម្លងបានតែអ្នកដែលនៅឆ្ងាយខ្លះ មិនស្គាល់មន្ទីរនេះ ខ្លះពិបាកទៅមកដោយឥតបច្ច័យ ឬឥតឱកាសបានជារាជការទើបបង្កើតឲ្យមានទស្សនាវដ្ដី ហៅ « កម្ពុជសុរិយា» បោះពុម្ព១ខែម្ដងអស់ទាំងសេចក្ដីដែលមានស្រាប់ ឬកើតឡើងថ្មី ពីក្នុងឬក្រៅព្រះរាជបណ្ណាល័យ ជាដំណឹងមានប្រយោជន៍ដល់អ្នកទាំង
- ↑ អត្ថបទនេះ មានចុះនៅកម្ពុជសុរិយា ក្បាលទី១ ឆ្នាំ១៩២៦ – ២៧ ។
1