ហេតុនោះសូមព្រះអង្គ ប្រោសស្រោចស្រង់ដាក់សំពៅ ចម្លងសត្វឆ្ពោះទៅកាន់ត្រើយត្រាននិព្វាននាយ ។ ដូចកល់ប្រទីបធំ សាយត្រសំភ្លឺព្រោងព្រាយ បំភ្លឺសត្វទាំងឡាយ ឲ្យសប្បាយក្សាន្តភិរម្យ ។ ព្រះសទ្ធម្មជាស្គរជ័យ ព្រះវិន័យជារាងធំ ព្រះសូត្រជាខ្សែរុំ ព្រះអភិធម្មជាស្បែកដាស ។ អរិយសច្ចជាអន្លូង សម្រាប់ទូងឲ្យឮច្បាស់ សត្វលោកងោកងុយណាស់ ឮស្គរដាសក្រោកឡើងបាន ។ បរិស័ទ៤ចំពូក ដូចផ្កាឈូកក្នុងជលដ្ឋាន ខ្លះផុសចាំសូរ្យធាន រះនិងរីកដោយរស្មី ។ ព្រះធម៌ជាសូរ្យសែង រះឡើងចែងចាងរង្សី បំភ្លឺលោកទាំងបី ឲ្យយល់ផ្លូវឋានសុខា ។ សហម្បតីព្រហ្ម ឱនបង្គំអារាធនា សម្ដេចព្រះភគវា ដោយគាថាយ៉ាងនេះឯង ។ ព្រះពុទ្ធទ្រង់អនុកូលព្រមទទួលនិងសម្ដែងដោយតុណ្ហីភាពថ្លែង តាមភាវៈគុណករុណា ។ ទើបក្រោកចាកទីនោះភក្រ្តាឆ្ពោះព្រៃមិគទា យាងចេញចរលីលា ពីទីនោះដោយព្រះបាទ ។ ញ៉ាំងសត្វចូលពុទ្ធចក្រ មានបញ្ចវគ្គីយ៍ជាអាទិ៍ ឲ្យផឹកអម្រឹតជាតិ រស់និព្វានតាមធម្មតា ។ ចាប់ដើមពីនោះឯង ទ្រង់សម្ដែងធម៌ទេសនា ធ្វើពុទ្ធក្រិត្យា អស់វស្សាសែសឹបប្រាំ ។ ពុំថយពុំបន្ធូរប្រយោជន៍យូរអង្វែងឆ្នាំ សម្រេចបុញ្ញកម្មដល់
Page:Kambuja Suriya 1926-1927.djvu/42
Appearance