សេចក្ដីបញ្ជាក់អំពីការបោះពុម្ពផ្សាយជាលើកទី ២
នៃ ទស្សនាវដ្ដី កម្ពុជសុរិយា
សៀវភៅដ៏ក្រាស់នេះ ជាកម្រងទស្សនាដ្ដី "កម្ពុជសុរិយា" ដែលបោះពុម្ពឆ្នាំទី ១ ពី គ.ស. ១៩២៩-២៧ ។
គោលបំណងរបស់យើង ក្នុងការរើសយកមកបោះពុម្ពជា ១ សៀវភៅនេះជាថ្មី គឺអាស្រ័យដោយសេចក្ដីយល់ថា សព្វថ្ងៃនេះ មានអ្នកសិក្សាស្រាវជ្រាវខាងអក្សរសាស្ត្រ វប្បធម៌ជាតិកាន់តែច្រើនឡើងៗ ។ ជនទាំងនេះ តែងត្រូវការចាំបាច់រកឯកសារចាស់ៗដែលមានផ្សាយហើយ យកមកធ្វើការពិនិត្យស្រាវជ្រាវនិងជាការសំអាងហេតុផលផ្សេងៗ ក្នុងស្នាដៃថ្មីរបស់ខ្លួនផង ។ ក្នុងបណ្ដាសៀវភៅអក្សរសាស្ត្រខ្មែរដែលបោះពុម្ពផ្សាយមុនគេគឺមានតែទស្សនាវដ្ដី «កម្ពុជសុរិយា» នេះឯង ដែលកាលនោះអស់លោកបណ្ឌិតខ្មែរយើង លោកបានតាក់តែងនិពន្ធអត្ថបទ ហែហូរតាមព្រឹត្តិការណ៍ដែលមានក្នុងសម័យនោះ អាចចាត់ទុកបានជាឯកសារយ៉ាងសំខាន់បំផុត ពុំងាយរកបាន ។ អ្នកស្រាវជ្រាវ អាចរកឃើញជាក់ច្បាស់លាស់អំពីហេតុការណ៍ដែលកើតមានក្នុងរវាងជាង ៤០ ប្លាយឆ្នាំហើយ។
ប៉ុន្តែ យើងសូមបញ្ជាក់ថា ការបោះពុម្ពគ្រានេះ យើងរៀបចំប្លែកបន្តិចពីច្បាប់ដើមគឺ៖
១- អត្ថបទខ្លីៗដែលមានចុះលេខ ៗ គ្នានោះ យើងស្រង់មកដាក់មួយពួកខាងដើម គ្រាន់តែចង្អុលប្រាប់ក្នុងលេខយោងជា ស្រង់