ថា អាឯងទៅក៏ទៅចុះ ឲ្យក្របីព្រៃវ័ធស្លាប់ក្នុងព្រៃទៅចុះ ។ ឯកូនទៅដល់ក្នុងព្រៃ ស្រាប់តែមានក្របីព្រៃមួយបោលមកបម្រុងនឹងវ័ធកូននោះ ក៏ធ្វើសច្ចកិរិយាថា បើមាតាខ្ញុំពោលពាក្យអាក្រក់តែមានចិត្តល្អប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំទេ ក៏សូមឲ្យក្របីនេះឈរនៅនៅទីនេះកុំឲ្យចូលមកដល់ឡើយ ។ ក្របីព្រៃនោះក៏ឈរនៅនឹងក្នុងទីនោះមិនអាចចូលមកបានឡើយ ។ ពោលពាក្យសម្ដីអាក្រក់ តែចិត្តល្អប្រាថ្នានូវប្រយោជន៍ដូចនិទាន ដែលអាងមកនេះ មិនឈ្មោះថាផរុសវាចាឡើយ ។ ផរុសវាចាមានអង្គ៣ : ក. អកោសិតព្វោបរោ បុគ្គលដទៃ គឺខ្លួនគប្បីជេរ ។ ខ. កុប្បិតចិត្តំ ចិត្តខឹងហើយ គ. អកោសនា កិរិយាជេរប្រទេច ។ បើពោលព្រមដោយអង្គទាំង៣នេះ ទើបត្រូវផរុសវាចា បើមិនព្រមដោយអង្គទាំងនេះទេ មិនត្រូវផរុសវាចាឡើយ ។ ៤. សម្ផប្បលាបោ កិរិយាពោលនូវពាក្យឥតប្រយោជន៍ មាននិយាយនូវរឿងតិរច្ឆានកថាជាដើម ប្រកបដោយអង្គពីរគឺ : ក. ភារតយុទ្ធសិតាហរណាទិ និរត្ថកថា បុរេក្ខារតា ភាវៈញ៉ាំង
Page:Kambuja Suriya 1926-1927.djvu/346
Appearance