Jump to content

Page:Kambuja Suriya 1926-1927.djvu/341

From Wikisource
This page has not been proofread.

pommigthun

ព្យាយាមដ៏ក្លៀវក្លា បុគ្គលឯណាប្រព្រឹត្តសេបគប់កាមេសុមិច្ឆាចារនេះ ឲ្យច្រើនចម្រើនឡើងហើយ បុគ្គលនោះលុះធ្វើមរណកាលក្សិណក្ស័យជីវិតទៅវេលាណា ទៀងតែទៅកើតក្នុងនរកប្រេត ឬអសុរកាយ ឬ តិរច្ឆានសេសសល់ផលនោះ នឹងមកកើតជាមនុស្សខ្ទើយជាច្រើនជាតិ កើតជាមនុស្សឆ្កួត ជាមនុស្សមានរូបអាក្រក់គ្មានអ្នកណានីមួយគេស្រឡាញ់រាប់អានឡើយ សត្រូវដទៃតែងបៀតបៀនជានិច្ច មានតែសេចក្ដីទុក្ខលំបាកជាប្រក្រតី ដោយសេសសល់ផលកាមេសុមច្ឆាចារនោះឯង កាមេសុមិច្ឆាចារនេះជាកាយបយោគ ប្រព្រឹត្តសេពខ្លួនឯងទើបត្រូវ បើបង្គាប់ប្រើអ្នកដទៃឲ្យសេពមិនត្រូវឡើយ ប្រកបដោយអង្គ៤ ។ ក. អគមនីយវត្ថុ ទីដែលមិនគួរសេព ។ ខ. តស្មឹសេវនចិត្តំ ចិត្តប៉ងបំណងដើម្បីសេពក្នុងទីដែលមិនគួរសេពនោះ ។ គ. សេវនប្បយោគោ ព្យាយាមដើម្បីសេព ។ ឃ. មគ្គេនមគ្គបដិបត្តិអធិវាសន កិរិយាញ៉ាំងមគ្គឲ្យដល់ចំពោះចូលទៅតាមទ្វារមគ្គ ។ បើបុគ្គលធ្វើសេវនកិច្ចប្រកបដោយអង្គទាំង៤នេះ ទើបត្រូវកាមេសុមិច្ឆាចារ បើមិនប្រកបព្រមដោយអង្គទាំង៤នេះទេ មិនត្រូវកាមេ-