Jump to content

Page:Kambuja Suriya 1926-1927.djvu/337

From Wikisource
This page has not been proofread.

ម្យ៉ាងទៀត លោកសម្ដែងអំពីទោសថា បើបុគ្គលសម្លាប់សត្វតូចមានទោសតិច ព្រោះសត្វនោះមានសរីរតូចអ្នកដែលនឹងសម្លាប់នោះមានព្យាយាមក៏តិច សម្លាប់សត្វធំមានទោសច្រើន ព្រោះសត្វនោះមានសរីរធំ អ្នកដែលនឹងសម្លាប់នោះ មានព្យាយាមក៏ធំ សម្លាប់សត្វតូចក្ដី ធំក្ដីមានទោសច្រើន ព្រោះសត្វនោះមានគុណច្រើន សម្លាប់សត្វតូចក្ដី ធំក្ដីមានទោសតិច ព្រោះអ្នកសម្លាប់នោះ មានកិលេសនិងព្យាយាមមិនក្លៀវក្លា សម្លាប់សត្វតូចក្ដី ធំក្ដី មានទោសច្រើន ព្រោះអ្នកសម្លាប់នោះមានកិលេសនិងព្យាយាម ដ៏ក្លៀវក្លា ឯបាណាតិបាតនេះ ប្រកបដោយសាហត្ថិកបយោគ សម្លាប់ដោយខ្លួនឯង ក៏ត្រូវទោសអាណត្តិកបយោគបង្គាប់ បើអ្នកដទៃឲ្យសម្លាប់ក៏ត្រូវទោស តែថាបើសម្លាប់ប្រកបដោយអង្គទាំង៥ ។ ក. ចាណោ សត្វមានជីវិត ខ. ចាណសញ្ញិតា សម្គាល់ដឹងថាសត្វមានជីវិត គ. វធកចិត្តំ ចិត្តក្លែងនឹងសម្លាប់ ឃ. ឧបក្កមោ ព្យាយាមនឹងសម្លាប់ ង. តេនមរណំ កិរិយាសម្លាប់សត្វនោះ បានដោយព្យាយាមនោះ ។ បើបុគ្គលសម្លាប់សត្វព្រមដោយអង្គទាំង៥នេះ ទើបឈ្មោះថាត្រូវបាណាតិបាត បើសម្លាប់សត្វមិនព្រមដោយអង្គទាំង៥នេះទេ មិនឈ្មោះ