មិនបានចូលមកកាន់ភពវិញ ម្ល៉ោះហើយក៏យកអ្វីៗមកជាទីពឹង ដើម្បីនឹងបានអាត្មាឲ្យស្ថិតស្ថេរ មកតម្កល់កិច្ចទាំងឡាយឲ្យបដិបត្តិជាដាច់ខាត ហើយលើកហេតុផ្សេងៗមានមហិទ្ធិការ មានក្រិត្យច្បាប់ទុកជាកងអាជ្ញាបង្ខំឲ្យបដិបត្តិតាម ។
ហេតុទាំងនេះ ជាគតិលោកបង្កើតបានដោយសេចក្ដីជឿ គួរគប្បីពិចារណារកនូវហេតុ និងបច្ច័យមកផ្សំគ្នា គង់ឃើញច្បាស់ក្នុងគំនិតដែលប្រព្រឹត្តនូវកិច្ចទាំងប៉ុន្មាន ដោយបញ្ញាត្រិះរិះមិនខាន។ សេចក្ដីបញ្ញាដែលពិចារណានោះ គប្បីត្រូវគិតថាផ្លូវបដិបត្តិទាំងប៉ុន្មាន តើនឹងយកបែបណាជាផ្លូវនឹងនាំទៅកាន់ប្រយោជន៍អ្វី តើចម្រើនដល់ខ្លួនទៅយ៉ាងណា ។ល។
តាមយោបល់ខ្ញុំ ដែលបានសង្កេតមក ឃើញថាមានក្បួនខ្លះ ដែលជាក្បួនឲ្យប្រព្រឹត្តកិច្ចនមស្សការឥតអំពើ គប្បីចាត់ថាជាក្បួនមិនប្រសើរ ព្រោះជាកិច្ចប្រព្រឹត្តឥតពិចារណា ហើយនាំឲ្យបិទផ្លូវសិក្សាដែលជាការមានប្រយោជន៍ក្នុងលោក ។
បញ្ញាជាគ្រឿងភ្លឺ ដូចប្រទីបក្នុងងងឹត ជាផ្លូវនៃអ្នកប្រាជ្ញនាំឲ្យយល់ហេតុផ្សេងៗ ជាខ្លឹមសារនៃការដែលខ្លួនធ្វើ ។