This page has been proofread.
ជួយទំនុកបំរុងក្នុងការរៀបរៀងសៀវភៅនេះដែរ និងគតិលោករបស់ឧកញ៉ាសុត្តប្រីជាឥន្ទ បានតែងទុកមករួមគ្នាទាំងអស់ត្រូវជា៤សៀវភៅ ក៏ឃើញថាត្រឹមត្រូវតាមគតិធម៌ គតិលោក ឥតមានទាស់អ្វីឡើយជារបស់មានប្រយោជន៍ដល់ជនានុជនក្នុងលោកនេះ និងលោកខាងមុខផង ។
ម្យ៉ាងទៀតដែលនឹងកើតឡើង ជាសៀវភៅទាំងនេះ នោះដោយសេចក្ដីឧស្សាហ៍ និងការទំនុកបំរុងរបស់ម៉ាដឺម៉ូអាហ្ស៊ែលការបឺឡែស ជាអ្នករក្សាហោព្រះរាជបណ្ណាល័យ បានចាត់ចែងឲ្យសៀវភៅទាំងនេះ បានឡើងកាន់ពុម្ព ដើម្បីឲ្យបានសម្រេចតាមសេចក្ដីប្រាថ្នារបស់ជនានុជនទាំងឡាយ ។