Jump to content

កុមារដ្ឋាន

From Wikisource
109614កុមារដ្ឋាន១៩៥២ម៉ម សុទ្ធ

[ cover ]ច្បាប់ទី ១ វិធីបង្រៀនអក្សរសាស្ត្រឲ្យចេះឆាប់ទានសម័យ


កុមារដ្ឋាន ម៉ម~សុទ្ធ.១៩៥២


MÉTHODE MODERN ET RAPIDE POUR L'ENSEIGNEMENT DU CAMBODGIEN DU 1ER DEGREE

PREMIER LIVRET COURS ENFANTIN

ទុកសិទ្ធិ រៀបពុម្ពលើកទី ១ ចំនួន ៥០០០ ច្បាប់

ម៉ម សុទ្ធ ស្មាក្ដីសាលាខ្មែរ ផ្ទះលេខ ៣១០ ផ្លូវវេរដង់ ភ្នំពេញ

[ 1 ]នមោ[1]

ពុទ្ថាយ សិទ្ធំ


ក្មេងណាឧស្សាហ័អាយុវែង ច្បាស់ទែងដូចឆ្លុះកញ្ចក់ថ្មី អ្នករៀនតែងបានធ្វើមន្ត្រី នឹងធ្វើសេដ្ឋីស្ទើរគ្រប់ប្រាណ។ ហេតុនោះមុខរៀនរបៀនចំ ត្រូវខំសិក្សាឲ្យក្លាហាន ធូរតឹងត្រូវប្រឹងកុំឈប់ខាន គ្រូប្រាប់ប៉ុន្មានអានឲ្យច្បាស់។ នឹងឡើងថ្នាក់ខ្ពស់ឈ្មោះបានល្បី ឃើញហេតុបេតីទាំងក្មេងងចាស់ គ្រូអ្នកស្មោះសរអរខ្លាំងណាស់ អ្នកនឹងផុតខ្មាស់ក្មេងជិតក្បែរ។ ទេព្ដារក្សាភពផែនដី ជួយលើករាសីឲ្យពូកែ ឈរចាំទ្រទ្រង់វង្សកូនខ្មែរ ឲ្យថេរក្សាមហាជន។ ឲ្យថែរក្សាខេមរជាតិ ឲ្យឃ្លាតផុតមុខពីទុក្ខធ្ងន់។ ខ្មាំងបាំងមុខខ្មែរបែរជាទន់ ត្រឡប់ចងពន្ធមេត្រីវិញ។

មន្តគាថានេះបើអ្នកសូត្រ ៣ចប់ ហើយដេកឲ្យស្រួល នោះអ្នកនឹងបានដំណឹងតាមទេព្ដារក្សាស្រុក ពន្យល់អ្នកនៅពេលដែលអ្នកមានទុក្ខធុរៈអ្វីម្យ៉ាងៗ។ "រក្សាសិទ្ធិ"


  1. នមោ ហៅ នាក់មោ សេចក្ដីថា បន្ទន់កាយ, វាចា, និងចិត្តថ្វាយបង្គំ។
    ពុទ្ធាយ ហៅ ពុទធាយាក់ សេចក្ដីថា ចំពោះព្រះពុទ្ធ។
    សិទ្ធំ ហៅសិទគាំង សេចក្ដីថា សុំឲ្យបានសំរេចដោយការចេះដឹង។

[ 2 ]វិធីសិក្សា កុមារដ្ឋាននេះ ខ្ញុំបានព្យាយាមជានិច្ច អំពីរីះរកផ្លូវណាឲ្យក្មេងរៀនឆាប់ចេះ។ ខ្ញុមបានបង្រៀនខ្លួនឯងពិសោធន៍មើល បានឃើញច្បាស់ក្មេងរៀនរហ័ស ចំពោះតែគំនួរណាដែលមានពាក្យជូននិយាយអមនិងរូបគំនូរនោះៗ សិស្សអាចមើលរាប់ៗ ជាបទកាកគតិបានដោយងាយគឺ​ ជាដំណើរមួយដ៏សមល្មមធ្វើឲ្យក្មេងពេញចិត្ត និងមើលពាក្យជូនតាមរូវគំនូរនោះ ដោយមានសំរើបពីចិត្តឯងថែមទៀត។ ឃើញមានប្រយោជន៍ជាងពាក្យប្រកបតាមពួកអក្សរខ្ចីៗ ហេតុដូច្នេះបានជាខ្ញុមធ្វើឲ្យមានពាក្យជួនគ្រប់តែរូបគំនូរថែមលើសមុនជាច្រើន ជាជំនួសពាក្យក្របកខ្លីៗទាំងនោះវិញ។ សូមលោកគ្រូបង្រៀនជួយសម្រួលតាមការណ៍គួរចំពោះសិស្សដែលមានស្មារតីផ្សេងៗគ្នា។ ខ្ញុំបានថតអក្សរដៃ ដាក់គ្រប់តួអក្សដែលត្រូវបង្រៀនប្រកប និងដាក់គ្រប់តួអក្សរដែលត្រូវបង្ហាត់អក្សរផ្ចង់ ធ្វើឲ្យកូនសិស្សងាយរៀនសរសេរតាម ឲ្យបានសមរម្យតាមក្បួនបង្រៀនប្រទេសនានា ដែលគេបានធ្វើរួចហើយ។

ម៉ម-សុទ្ធ មេធាវី ផ្ទះលេខ ៣១០ វិថីវេរដង ក្រុងភ្នំពេញ

[ 3 ]នមស្សការ


នមោ ពុទ្ធាយ សិទ្ធំ [1]


ស្រះ ១៨តួ

អ អា ឥ ឦ ឧ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ អុំ អំ អាំ អះ ។

ព្យញ្ជនៈ ៣៣តួ (ឥតជើង)


ក ខ គ ឃ ង ច ឆ ជ ឈ ញ ដ ឋ ឌ ឍ ណ ត ថ ទ ធ ន ប ផ ព ភ ម យ រ ល វ ស ហ ឡ អំ[2]

  1. នមោ ពុទ្ធាយ សិទ្ធំ អក្សរ ៨តួនេះជាពាក្យនមស្សការ សម្រាប់ឲ្យអ្នករៀនអក្សរសូត្ររំឭក
  2. តួអក្សរ

[ 7 ]

ស្រៈមាន ៣យ៉ាង

ស្រៈសម្រាប់ប្រើចំពោះភាសាខ្មែរយើង បើនិយាយតាមដំណើរដែលផ្សេងគ្នា មាន ៣យ៉ាងគឺ ស្រៈពេញតួ ស្រៈផ្សំ ស្រៈនិស្ស័យ។ ស្រៈដែលសរសេរពេញតួស្រេច មិនបាច់អាស្រ័យនឹងអក្សរផងគ្នា ហៅថាស្រៈពេញតួ។ ស្រៈដែលមានរូបពេញតួស្រេចហើយ ថែមផ្សំជាមួយនឹងស្រៈផ្សេងគ្នា ជាមួយនឹងនិគ្កហិត ឬ



ស្រៈពេញតួមាន ១៤តួគឺ


ស្រៈផ្សំ


ស្រៈនិស្ស័យតួមាន ២១តួគឺ

[ 8 ]

សំឡេងស្រៈនិស្ស័យ

ស្រៈនិស្ស័យមានសូរសំឡេង ២យ៉ាងគឺ សំឡេងតូច (អឃោសៈ) សំឡេងធំ (ឃោសៈ)។ កាលណាបើស្រៈនិស្ស័យផ្សំជាមួយនឹងអក្សរដែលមានសូរសំឡេងតូច ក៏មានសំឡេងតូចតាមអក្សរនោះ [1] នោះ។


អក្សរសំឡេងតូចមាន ២៤តួគឺ៖

កខ ចឆ ដឋ ណ តថ បផ


អក្សរសំឡេងធំមាន ២២តួគឺ៖

[ 9 ]

អក្សរសម្លាប់

អក្សរដែលមានសំឡេងធំ បំបែរឲ្យមានសំឡេងតូចដោយយកក្បៀស២ ៉ ដែលហៅថាមូសិកទន្ត ធ្មេញកណ្ដុរ នេះមកគូសពីលើ ហៅថាអក្សរសម្លាប់ ។ ដើម្បីឲ្យប្រែសសូរសំឡេងពីធំទៅតូចបាន នោះមានតែ ៨តួគឺ ង ញ ន ម យ រ ល វ ជា ង៉ ញ៉ ន៉ ម៉ រ៉ ល៉ វ៉ ។ មានតួ ប មួយទៀតជាអក្សរសំឡេងតូចសម្លាប់បំបែរសំឡេងតូចផ្សេងទៅវិញ ប៉ ។

[ 10 ]

ផ្ដើមបង្រៀនភាគទី១

គឺចាប់ផ្តើមឲ្យសិស្សរៀនបំបែកជាដំបូង ដំណើរមួយពួកប្រាំតួហើយ បង្រៀនប្រកបបណ្តើរៗ តែតួដែលបានរៀនរួចហើយដូចមានខាងក្រោមៈ កខគឃង ១- ក កា កិ កី កឺ កឺ កុ កូ កួ កើ កឿ កៀ កេ កែ កៃ កោ កៅ កុំ កំ កាំ កះ ៖ កក កក់​កោក កាក ២- ខ ខា ខិ ខី ខឹ ខឺ ខុ ខូ ខួ ខើ ខឿ ខៀ​ ខេ ខែ ខៃ ខោ ខៅ​ ខុំ ខំ ខាំ ខះ ខក ខក់ ខោក ខាក ៣- គ គា គិ គី គឹ គឺ គុ គូ គួ គើ គឿ គៀ គេ គែ គោ គៅ គុំ គំ គាំ គះ គគីរ គរគោក

[ 11 ]៤ _ ឃ ឃា ឃិ ឃី ឃឺ ឃុ ឃូ ឃួ ឃើ ឃឿ ឃៀ ឃេ ឃែ ឃៃ ឃោ ឃៅ ឃុំ ឃំ ឃាំ ឃះ ឃោរឃៅ ឃាំងឃា ៥ _ ង ងា ងិ ងី ងឺ ងឹ ងុ ងូ ងួ ងើ ងឿ ងៀ ងេ ងែ ងៃ ងោ ងៅ ងុំ ងំ ងាំ ងះ ងេងើ ងាក ងោក កុំកោកកាក កុំខោកខាក

ច ឆ ជ ឈ ញ

៦-ច ចា ចិ ចី ចឺ ចឹ ចុ ចូ ចួ ចើ ចឿ ចៀ ចេ ចែ ចៃ ចោ ចៅ ចុំ ចំ ចាំ ចះ ចូក ចក ចាក់ ចេញ ៧-ឆ ឆា ឆិ ឆី ឆឹ ឆឺ ឆុ ឆូ ឆួ ឆើ ឆឿ ឆៀ ឆេ ឆែ ឆៃ ឆោ ឆៅ ឆុំ ឆំ ឆាំ ឆះ ឆា ឆៅ ឆែក ឆេរ

[ 12 ]

[ 13 ]

[ 14 ]

[ 15 ]

[ 16 ]

[ 17 ]

[ 18 ]

[ 19 ] [ 20 ] [ 21 ]ស្តីពីសត្វក្តាម ស៊ីច្រើនច្រងាម ពុំសូវពិសា បើក្តាមសមុទ្រ គេច្រើនត្រូវការ ធ្វើជាអាហារ ដោយសារក្តាមប្រៃ។

រឿងសត្វក្របី គេភ្ជួររាស់ដី ធ្វើស្រែចំការ​ ខាង ក.សិ.កម្ម(១) បានគ្រប់អា.ត្មា ក្របីនេះណា តួរអ្នកស្ងួនត្រង។


(១)កសិកម្ម ៉ ការភ្ជួររាស់ ៉ [ 22 ]កវែងក្ងាន ឫកវាភុំផាន គ្រាន់បើជាងទា ចំពុះកំប៉ែត ជើងជាប់ដូចគ្នា ចិត្តកាចពុំជា ដេញហួរកូនក្មេង។


យាយតារីករាយ ឃើញកូនចៅងាយ រៀនចេះរហ័ស ដើរលឿនរហូត តាមដានចាស់ៗ ម៉ែឪអរណាស់ ឃើញចេះដូចចិត្ត។ [ 23 ]រឿងសត្វកណ្តុរ ចិត្តវាជាចោរ អាក្រក់ពេកក្តាត់ ព្រែហូលថ្មីចាស់ ចាលួចច្រិបកាត់ គេទុកជាសត្វ អាក្រក់ពេកក្រៃ។ កាលកូនមានបុណ្យ ត្រូវរៀនដោះកុន​ ឲ្យរួចក្តីស្អប់ រកបានអ្នកចេះ កុំចោលប្រសប់ ចាស់ថាចេះដប់ ពុំស្មើប្រសប់មួយ។ [ 24 ]ក្ងោកបក្សារូបល្អអស្ចារ្យ លើសលប់សត្វផង ស្លាបវាភ្លឺផ្លេក មានពណ៍បៃតង ជាន់ចាស់ធ្វើស្នង សូនមាសធ្វើរូប។


អក្សរផ្ចង់

កូនកាន់ការកើត ទើបបានគង់កេរ្តិ៍ [ 25 ]សត្វខ្លានេះនៃ រស់នៅក្នុងព្រៃ ស៊ីជាអាហារ សាច់សត្វនានា ចំអែតអាត្មា កំណាចអស្ចារ្យ លើសលុបអស់សត្វ។ ទោះមនុស្សក្តីណា ចូលព្រៃព្រឹក្សា តែងតែប្រយ័ត្ន ដោយខ្លាចជួបខ្លា នោះណាជាសត្វ កំណាចពេកក្តាត់ ភិតភ័យគ្រប់គ្នា។

អក្សរផ្ចង់

ខិលខូច ខួរខាប់ ខឹងខុស ខាតខាន [ 26 ]សត្វខ្លែងបក្សា ហើររកអាហារ ឆក់ឆាបកូនមាន់ កាល់ឆក់ឆាបបាន ស្មានថាខ្លួនគ្រាន់ កាលម្ចាស់គេទាន់ ជើងជាប់អន្ទាក់។

សត្វគោគួរគាប់ សត្វគោគេរាប់ អានគ្រប់អាត្មា ប៉ែកកសិកម្ម ប្រើជាធម្មតា ធ្វើស្រៃចំការ សត្វគោនេះឯង។ [ 27 ]គីង្គក់គរគោក ជាសត្វស្មោកគ្រោក ស្បែកវាគគ្រាត ពណ៍វាគគ្រិច កើតស្រែងមួយជាតិ ពេលយប់អាធ្រាត្រ វាចេញរកស៊ី។

សត្វគូកនេះនៃ ពេលថ្ងៃពួនព្រៃ រកស៊ីតែយប់ ក្អែកឃើញដេញចឹក មិនចេះឈរឈប់ រកស៊ីពេលយប់ ចំអែតអាត្មា។


អក្សរផ្ចង់

គុណ គាប់ គង្គា គរគោក [ 28 ]ស្តីពីសត្វឃ្មុំ ប្រមូលគ្នាជុំ ធ្វើជាសំបុក សត្វមានសាមគ្គី ចេះរកស៊ីចុក ការពារយកសុខ នៃក្រុមគ្រួសារ។ បើមនុស្សនៅនា ចេះចងបាច់គ្នា បានគ្រប់អាត្មា ការពារភូមិស្រុក កុំស្តាយជីវា ទើបហៅស្នេហា ដល់ជាតិមាតុភូមិ។


អក្សរផ្ចង់


ឃុប ឃិត ឃោរឃៅ ឃុក ឃាក់



១-សាមគ្គី ៉ ព្រមព្រៀងគ្នាុ,ចងបាច់គ្នា,រួមគ្នា​ ៉ [ 29 ]ងូតទឹកក្នុងពាង ចង់ស្អាតត្រូវលាង ឲ្យជ្រះកាយា ជាគ្រឿងប្រដាប់ សម្រាប់ប្រើការ បានគ្រប់អាត្មា មានពាងគ្រប់ផ្ទះ។ ងេងងោងងុយងោក ដូចស្រវឹងជោគ ដើរឆ្ងាយពុំបាន ងងឹតមុខស្លុង ត្រជាក់អស់ប្រាណ ប្រញាប់កុំខាន ហៅគេឲ្យជួយ។





អក្សរផ្ចង់


ងេងើ ងេងងោង ងុយងោក [ 30 ]ប្រយោជន៍ពីចាន ជាគ្រឿងចំណាន សំរាប់ប្រើការ មានច្រើនបែបយ៉ាង ខាងដាក់អាហារ គេឲ្យឈ្មោះថា ចានក្បានតូចធំ។ ចិញ្ជៀនត្បូងឆ្នៃ ពាក់នៅម្រាមដៃ ជាគ្រឿងសំអាង ស៊កតាមនាងដៃ មានច្រើនបែបយ៉ាង គេពាក់តែម្ខាង ដៃឆ្វេងនោះនៃ។


អក្សរផ្ចង់


ចែក ចាយ ចៀស ចេញ ចោម ចាប់​


១-ច្នៃ ៉ យកពេជ្រដែលរើសបានមក ហើយយកទៅប្រស៊ីឲ្យស្អាត ដោយគ្រឿងក្រឡឹង ៉ ។ [ 31 ]ឆ័ត្របាំងភ្លៀងថ្ងៃ មានថោកមានថ្លៃ ការពារអាត្មា ប្រដាប់មួយមុខ ទុកគ្រាន់ប្រើការ បោះចេះរក្សា ប្រើការបានយូរ ។


ឆោមឆើតកាយា ដល់អស់កុមារ ប្រឹងរៀនវិជ្ជា និស្សិតចំណាន បានចេះច្រើនគ្នា គ្រាន់បានការពារ ព្រះរាជាអាណាចក្រ។ [ 32 ]ចំណែកសត្វឆ្កែ ជាសត្វពូកែ ចាំផ្ទះសម្បែង បើមានមនុស្សប្លែក វាព្រុសកំហែង វាខាំដាច់កែង ហូរឈាមសស្រាក់។ [ 33 ]ឆ្មាឈ្មោលឆ្មាញី សត្វឆ្មាទាំងពីរ រកស៊ីតែយប់ ដេកថ្ងៃស្ងៀុមស្ងាត់ ពួននៅបន្ទប់ វាក្រោកពេលយប់ ដេញខាំកណ្តុរ សត្វនេះឯងអាច ជាសត្វកំណាច ចិត្តវាជាចោរ តែលួចបំផ្លាញ ច្រឹប-កាត់អាវ-ខោ រឿងសត្វកណ្តុរ មានចៃកើតប៉េស្ត៍។


អក្សរផ្ចង់


ឆាបឆក់ ឆុតឆាប ឆោមឆើត [ 34 ]ជញ្ជីងទុកថ្លឹង សម្រាប់ឲ្យដឹង ទម្ងន់ប៉ុន្មាន បើគ្មានជញ្ជីង នោះនឹងលើស្មាន ខូចការពុំខាន ពុំបានរាបស្មើ។ អ្នកប្រាជ្ញជាន់ចាស់ គេរាប់អានណាស់ ទុកជាប្រសើ គេទុកជាផ្លូវ ឲ្យចៅក្រមដើរ ចៅក្រមទុកប្រើ លុះដល់សព្វថ្ងៃ។

ជួបជិតបានជាប់ បើចង់ក្តីគាប់ នឹងគ្រូអាចារ្យ កាន់ចិត្តស្លូតត្រង់ ហើយត្រូវឧស្សាហ៍ ព្យាយាមខាងការ រៀនសូត្រកុះខ្ជិល។


អក្សរផ្ចង់

ជជួរ ជជាយ ជ័យជោគ ជាជាង [ 35 ]ដែកឈូសត្រូវខ្នាត គេឈូសឈើស្អាត ប្រដាប់ប្រដា សំរាប់ជាងឈើ ធ្វើស្អាតដោយសារ ជាងឈើត្រូវការ ពុំដែលខានឡើយ។


អក្សរផ្ចង់

ឈប់ឈឹង ឈោងឈាន ឈូសឈើ [ 36 ]សត្វឈ្លូសនេះណា ឫកវាសង្ហា រូបប៉ុនសត្វឆ្កែ មានស្នែងវាខ្លី នៅព្រៃស្រុកខ្មែរ ពួកព្រានពូកែ ឆ្លុះបាញ់បានងាយ។

ឈូសឈើធ្វើការ ជាងឈើ ឧស្សាហ៍ រិះគិតតុបតែង ធ្វើទូតុតាំង ធ្វើផ្ទះសម្បែង ខំគិតខ្លួនឯង ឲ្យបានត្រូវខ្នាត។ [ 37 ]

ញ''

ប្រដាប់ញញួរ ប្រើការតាមគួរ ជាគ្រឿងចំណាប់ ខាងវាយដែកគោល ប្រើការបានឆាប់ គ្រឿងនេះសំរាប់ ដកចេញក៏បាន។ ញាតិញោមញញឹម ដោយក្តីសង្ឃឹម លើកូនជ្រះថ្លា ខាងផ្លូវរៀនសូត្រ ខិតខំឧស្សាហ៍ ហេតុនោះមាតា​ បិតាអរណាស់។


អក្សរផ្ចង់

ញាតិញោម ញញឹម ញឹកញយ [ 38 ]ដំរីធំណាស់ សត្វចេះអៀនខ្មាស ជាជាងសត្វផង ចាញ់កលមនុស្សលោក មកជាប់ចំណង សង់ផ្ទះលើខ្នង ជិះបានច្រើនគ្នា។


១-សង់ផ្ទះលើខ្នង ៉ គឺញែងដំរីឬកូបដំរី ៉ [ 39 ]ដើមដូងគេដាំ ធ្វើជាដំណាំ ផ្លៃធ្វើអាហារ មានដាំដោយស្រុក នៅស្រៃចំការ គេដាំដីណា មានដង្ហើមទឹក។


អក្សរផ្ចង់


ដាំ ដូង ដុះដាល ដូចដើម [ 40 ]ដង្កូវនាងណុក ចេះធ្វើសំបុក បិទជិតអាត្មា ជាន់ចាស់រកឃើញ ចេះថែរក្សា ចាស់មានប្រាជ្ញា ដាក់មុងដេកចាំ។ ថ្នាក់ថ្នមពេកក្តាត់ ដោយក្តីប្រយ័ត្ន កុំឲ្យមុសខាំ កុំឲ្យវាក្ស៍យ សព្វថ្ងៃគេចាំ ស្រាវសូត្ររាល់ឆ្នាំ ធ្វើជាព្រែហូល។ [ 41 ]អក្សរ ឋ និឹង ឌ

មានពាក្យប្រើតិច ឋាន ឋិត ឋិត ថេរ ឌិម-ឌិន, ឌី-ឌឿ ណែងណងនេះណា សំរាប់ប្រើការ ចង ក ក្របី មួយណាកំណាច មិនចេះប្រណី ដេញវ័ធក្របី ណាខ្សោយជាងវា។


អក្សរផ្ចង់


ណែងណង ណែលណោល ណេះណោះ [ 42 ] [ 43 ] [ 44 ] [ 45 ] [ 46 ] [ 47 ] [ 48 ] [ 49 ] [ 50 ] [ 51 ] [ 52 ] [ 53 ] [ 54 ] [ 55 ] [ 56 ] [ 57 ] [ 58 ] [ 59 ] [ 60 ]ខ្លួនតូចដូចរៃ រស់នៅក្នុងព្រៃ សត្វមានសាវតារ សំឡេងឮខ្លាំង លើសលុបអាត្មា មានពាក្យចាស់ថា សំឡេងដូចរៃ។


រិះរករីករាយ ពុំត្រូវមើលងាយ និស្សិតឧស្សាហ៍ មុខរៀនខំខែង តែងកើតបញ្ញា ទុកជួយរក្សា រដ្ឋាឯករាជ្យ។

អក្សរផ្ចស់

រុករាន រៀបរៀង រាងរៅ [ 61 ] [ 62 ] [ 63 ] [ 64 ] [ 65 ] [ 66 ] [ 67 ] [ 68 ] [ 69 ] [ 70 ] [ 71 ] [ 72 ] [ 73 ] [ 74 ] [ 75 ]

ពាក្យ៧

គុណគ្រូមិនធូរមិនថយឆ្ងាយ


ភ្នំពេញថ្ងៃ១៥ កើត ខែចេត្រ (១៣ មេសា ១៩៤៩) [ 76 ]កូនកុំវាយពស់ទៅឲ្យក្អែក កុំហែកកេរ្ដ៍ញាតិទៅប្រាប់ព្រៀង ដូចយកអំបិលទៅហាលភ្លៀង ដូចកៀងជាតិឯងទំលាក់ទឹក។ កូនកុំមើលងាយសត្វខ្លាស្គម អន់ទ្រមនៅស្ងៀមកុំយល់ស្ពឹក កាលសាច់ពេញពោះនឹងផ្លាស់ឫក ធ្វើឲ្យអ្នកភ្លឹកវិញពុំខាន។

បើបាបានបុណ្យត្រូវចេះចង កុំដើរកន្លងផ្លូវសុចរិត ប្រាជ្ញប្រាយនៅឆ្ងាយហៅមិនជិត នោះបារឹងរឹតមានរស្មី។ បើចោលអ្នកចេះធ្វេសទៅចាប់ យកស្លូតអាងស្លាប់ធ្វើមេត្រី ចាស់ផ្ដាំឲ្យប្រើអ្នកចេះក្ដី ទើបបានសួស្ដីមកឋិតកាយ។

ភ្នំពេញថ្ងៃទី១៧ខែធ្នូ គ.ស. ១៩៥០ [ 77 ]

ក្នុង១អាទិត្យមាន៧ថ្ងៃគឺ៖

  1. _ អាទិត្យ
  2. _ ចន្ទ
  3. _ អង្គារ
  4. _ ពុធ
  5. _ ព្រហស្បត៌
  6. _ សុក្រ
  7. _ សៅរ៍


បែបរៀនរាប់ទិស

យើងត្រូវបង្រៀន វិជ្ជាដែលគប្បីឲ្យក្មេងចេះជាដំបូងអំពីទិសមាន៨

  1. _ ឧត្តរ (ឯជើងត្រង់)
  2. _ ឦសាន (ជ្រុងឯកើត)
  3. _ បូព៎ (ឯកើតត្រង់)
  4. _ អគ្នេយ៌ (ជ្រុងឯត្បូង)
  5. _ ទក្សិណ (ឯត្បូងត្រង់)
  6. _ និរតី (ជ្រុងឯលិច)
  7. _ បស្ចឹម (ឯលិចត្រង់)
  8. _ ពាយព្យ (ជ្រុងឯជើង) [ 78 ]

របៀបរៀនរាប់ខែ

ក្នុង១ឆ្នាំមាន១២ខែ។ នៅប្រទេសខ្មែរការប្រើខែមានកំណត់ជា២យ៉ាង គឺខែចន្ទគតិ១ ខែសុរិយគតិ១។ [ 79 ]ខែចន្ទគតិ ខែខ្មែរ

  1. _ មិគសិរ ២៩ ថ្ងៃ
  2. _ បុស្ស ៣០ ថ្ងៃ
  3. _ មាឃ ២៩ ថ្ងៃ
  4. _ ផល្គុន ៣០ ថ្ងៃ
  5. _ ចេត្រ ២៩ ថ្ងៃ
  6. _ ពិសាខ ២៩ ថ្ងៃ
  7. _ ជេស្ឋ ២៩ ថ្ងៃ
  8. _ អាសាធ ២៩ ឬ ៣០ ថ្ងៃ
  9. _ ស្រាពណ៌ ២៩ ថ្ងៃ
  10. _ កទ្របទ ៣០ ថ្ងៃ
  11. _ អស្សុជ ២៩ ថ្ងៃ
  12. _ កត្ដឹក ៣០ ថ្ងៃ


ខែសុរិយគតិ ខែខ្មែរ និង ខែបារាំង

  1. _ មករា ៣០ ថ្ងៃ
  2. _ កុម្ពៈ ២៨ ឬ ២៩ ថ្ងៃ
  3. _ មិនា ៣១ ថ្ងៃ
  4. _ មេសា ៣០ ថ្ងៃ
  5. _ ឧសភា ៣១ ថ្ងៃ
  6. _ មិថុនា ៣០ ថ្ងៃ
  7. _ កក្កដា ៣១ ថ្ងៃ
  8. _ សីហា ៣១ ថ្ងៃ
  9. _ កញ្ញា ៣០ ងៃ
  10. _ តុលា ៣១ ថ្ងៃ
  11. _ វិច្ឆិកា ៣០ ថ្ងៃ
  12. _ ធ្នូ ៣១ ថ្ងៃ [ 80 ]

បែបរៀនរាប់ឆ្នាំ

ចំនួន១២ខែហៅថា១ឆ្នាំ។ ក្នុង១ឆ្នាំ បើគិតតាមខែចន្ទគតិ[2]មាន ៣៥៤ថ្ងៃចំពោះឆ្នាំ នឹង ៣៥៥ថ្ងៃចំពោះឆ្នាំដែលមានអធិកវារៈ។ បើឆ្នាំណាមានអធិកមាស ខែលើកថែម ឆ្នាំនោះមាន៣៨៤ថ្ងៃ។ គឺលើកត្រង់ខែអាសាធជា២ដង មុខហៅបឋមាសាធ (អាសាធទី១) ក្រោយហៅ ទុតិយាសាធ (អាសាធទី២) សុទ្ធតែមាន៣០ថ្ងៃដូចគ្នា បើគិតតាមខែសុរិយគតិ[3] ក្នុង១ឆ្នាំមាន៣៦៥ខ្លះ ៣៦៦ថ្ងៃខ្លះ។

ឈ្មោះឆ្នាំទាំង១២

  1. ជូត
  2. ឆ្លូវ
  3. ខាល
  4. ថោះ
  5. រោង
  6. ម្សាញ់
  7. មមី
  8. មមែ
  9. វក
  10. រកា
  11. កុរ


ឯកសារយោង

[edit]
  1. «សញ្ញា បញ្ញា បន្លា» ឲ្យថា «»
  2. ចន្ទគតិ គិតតាមព្រះចន្ទ។
  3. សុរិយគតិ គិតតាមព្រះអាទិត្យ។